Covid-19

តំណាង WHO ប្រចាំកម្ពុជាសាទរ ចំពោះជនកម្ពុជា ទី១លានដែលបាន ចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជា លោកស្រី Li Ailan នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១បានថ្លែងការសារអបអរសាទរចំពោះកម្ពុជាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនបានចំនួន១លាននាក់។

លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មានមុខរបរលក់ដូរតាមហាង ត្រូវបានរកឃេីញថា ជាអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ។
នេះបើតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាថ្ងៃ១១ មេសា។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដើម្បីលើកទឹកចិត្តដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ប្រមុខរាជរដ្ឋាភិបាលនឹងផ្តល់អំណោយជាទឹកប្រាក់ចំនួន៥លានរៀលផងដែរ៕

To Top
×