ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៨១នាក់ ភាគច្រើនអ្នករស់នៅរាជធានីភ្នំពេញមានចំនួន១៤០នាក់ ។
ក្នុងនោះស្វាយរៀង១៤នាក់ ព្រះសីហនុ៨នាក់ ព្រៃវែង៦នាក់ កណ្តាល៣នាក់ សៀមរាប៤នាក់ ព្រះវិហារម្នាក់ ក្រចេះម្នាក់ តាកែវម្នាក់ និងពលករម្នាក់ ព្រមទាំងអ្នកដំណើរមកពីបរទេស២នាក់។
ជាមួយគ្នានេះ ក្រសួងក៏ប្រកាសពីអ្នកជាសះស្បើយ ពីជំងឺកូវីដ ៤០នាក់ ផងដែរ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤ ៦៩៦នាក់ អ្នកជាសះស្បើយ ចំនួន២ ២៥២នាក់ អ្នកកំពុងសម្រាកព្យាបាល ចំនួន២៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់៕





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
