ព័ត៌មានជាតិ

សម្ដេចតេជោ៖ ចូលឆ្នាំ តាមគន្លងបែបថ្មី ដើម្បីចៀស ផុតពីជំងឺឆ្លងកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ បានផ្ញើរសារជូនពរ ដល់ជនរូមជាតិ និងបានក្រើនរំលឹកប្រជាពលរដ្ឋ អោយអនុវត្តន៍ឱ្ុបានខ្្ជាប់ខ្ជួន តាមវិធាន សុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរយ៉ាងដូច្នេះថា រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ! ១៤-១៦ មេសា ២០២១
អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើង បានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាល នៃជម្ងឺកូវីដ១៩។
សម្ដេចបញ្ជាក់ថា «ទោះបីយើងមិនបាន ធ្វើពិធីបុណ្យជួបជុំគ្នាច្រើន អ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើ ទៅតាមគន្លងបែបថ្មី មួយរយៈដើម្បីចៀស ផុតពីជំងឺឆ្លងកូវីដ១៩»។

ជាមួយគ្នាសម្ដេចបានអំពាវនាវ សូមបងប្អូនជនរួម ជាតិប្រុងប្រយ័ត្ន ធូបទៀនដុត នៅក្នុងផ្ទះចៀសវាងអគ្គីភ័យ ជាយថាហេតុណាមួយ ដោយសារមិនបានប្រុងប្រយ័ត្នជាមុន។ ​សូមបងប្អូន បន្តអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សូមអរគុណបងប្អូន ជនរួមជាតិដែលបានយោគយល់ ដល់ការដាក់បម្រាមគោចរ មិនអោយធ្វើដំណើរឆ្លងកាត់ខេត្ត ជាបណ្តោះអាសន្ន មួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

សូមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។

នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិថ្ងៃនេះ ខ្ញុំនិងភរិយាសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

To Top