ពោធិសាត់ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្តខេត្តពោធិសាត់ថ្មី ដែលពិធីនោះបានធ្វើឡើង នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តពោធិសាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ៅ ធនិន អភិបាល នៃគណះអភិបាល ខេត្តពោធិសាត់ ព្រមទាំងមានការអញ្ជើញ ចូលរួមលោកប្រធាន មន្ទីរស្ថាប័ននានាក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបផងដែរ ។


យោងប្រកាសលេខ ៩៥ តតចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២១របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរមុខតំណែង លោកវរសេនីយ៍ឯកពុទ្ធ លី អត្តលេខ ០១២៩៤៧ មេបញ្ជាការរង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិសាត់ ជំនួសលោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណឌី ដែលបានទទួលមរណះភាព ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
