វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារសុខាភិបាលសហព័ន្ធសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ដោយបានអំពាវនាវ សុំឲ្យផ្អាកប្រើប្រាស់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Johnson & Johnson បន្ទាប់ពីមានករណីបង្កឲ្យកកឈាម ដោយកម្រលើអ្នកទទួលវ៉ាក់សាំង ចំនួន០៦នាក់ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC) និងក្រសួងចំណីអាហារ និងឳសថសហរដ្ឋអាមេរិក (FDA)បានឲ្យដឹងថា ពួកគេបានទទួលទិន្នន័យពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ដែលមានចំនួន០៦ករណីកម្រនៅសហរដ្ឋអាមេរិក និងបង្កឲ្យមានឈាមកកលើអ្នកជំងឺមួយចំនួន បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ Johnson & Johnson ។
នៅក្នុងករណីទាំងនេះ មានការកកឈាមមួយប្រភេទ ដែលគេហៅថា សរសៃឈាមប្រព័ន្ធប្រសាទមានឈាមកកឡើងជាដុំ ដែលធ្វើឲ្យកម្រិតឈាមដែលហូរមកវិញក្នុងកម្រិតទាប ។
អ្នកទាំងអស់គ្នាដែលមានករណីចំនួន៦នោះ បានកើតឡើង ក្នុងចំណោមក្រុមស្ត្រីដែលមានអាយុចន្លោះពី១៨ និង៤៨ឆ្នាំ និងមានរោគសញ្ញា កើតមានឡើងពី៦ដល់១៣ថ្ងៃ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ។
នេះជាព្រឹត្តិការណ៍ “កើតឡើងដែលកម្រជួបប្រទះណាស់” នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ដូច្នេះ ។
ខាង CDC បានឲ្យដឹងថា វ៉ាក់សំាង Johnson & Johnson ចំនួនជាង៦,៨លានដូស ត្រូវបានចាក់នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃចន្ទ ៕
ដោយ៖ ម៉ៅ បុប្ផាមករា