ព័ត៌មានជាតិ

លោក Putin និង Biden ជួបពិភាក្សាគ្នា តាមទូរស័ព្ទ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសរុស្សីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេដឹងថា បានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទ ក្នុងគោលបំណង ដោះដូរទស្សនៈផ្សេងៗគ្នា លើចំណងទំនាក់ទំនង ទ្វេរភាគី ព្រមទាំងលើចំណុច ដែលអាចធ្វើ ការសហប្រតិបត្តិការ ផ្សេងទៀតផងដែរ។

លោក Biden និងលោក Putin ពិភាក្សាយ៉ាងហ្មត់ចត់ អំពីស្ថានភាពបច្ចុប្បន្ន នៃចំណងទំនាក់ទំនង ទ្វេរភាគី រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក ហើយវិមានក្រឹមឡាំងបាន និយាយភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ទៅលើបញ្ហាទំនាក់ទំនង និងបញ្ហាអន្តរជាតិ មួយចំនួនទៀតផងដែរ នៅក្នុងអ្វីដែលត្រូវបានគេហៅថា ជាគំនិតផ្តួចផ្តើម របស់ភាគី សហរដ្ឋអាមេរិក។

នៅក្នុងពេលសន្ទនាគ្នា នោះផងដែរលោក Biden បានសារភាពថាពិតជាបានធ្លាប់ ផ្ញើលិខិតអញ្ជើញមួយ ទៅកាន់លោកប្រធានាធិបតី រុស្សី ពិតមែនដើម្បីចូលរួមនៅក្នុង កិច្ចប្រជុំស្តីអំពី បម្រែបម្រូលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមរយៈ វិដេអូខលចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ខែមេសានេះ។

ជាលទ្ធផលភាគីទាំងពីរ បានសម្តែងការត្រៀមខ្លួន ដើម្បីបន្តកិច្ចពិភាក្សាលើវិស័យសំខាន់ៗ ដូចជាការធានាសន្តិសុខពិភពលោក ដែលនឹងបំពេញ នូវផលប្រយោជន៍មិនត្រឹមតែ ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ប៉ុណ្ណោះនោះឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top