Covid-19

ក្រសួងសុខាភិបាល ៖ យើងត្រូវរួមគ្នាប្រយុទ្ធនឹង សត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុត ពីជ្រោះមរណៈ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លើកឡើងថា ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏ កាចសាហាវនេះ។

តាមសារលិខិត ចេញផ្សាយនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានធ្វើការអំពាវនាវដល់ប្រជាជនឲ្យ ចូលរួមការពារ ការឆ្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការណ៍ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដើម្បីចៀសផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវដែលនៅចំពៅះមុខយើងទាំងអស់គ្នា។ អរុណសួស្ដី ! ធ្វើសកម្មភាពរួមគ្នា ដើម្បីប្រយុទ្ធនឹងវិរុ សកូវីដ-១៩ សម្រាប់ការរស់នៅល្អប្រសើរនៅថ្ងៃស្អែក សម្រាប់ឆ្នាំល្អប្រសើរ និងសម្រាប់អនាគតល្អប្រសើរ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី ពន្យល់ថា សិទ្ធិរបស់អ្នក គឺជាសិទ្ធិរបស់ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះ ប្រជាពលរដ្ឋទាំងអ់គ្នាត្រូវអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការវាយបកធ្វើឱ្យវីរុសកូវីដ-១៩ ទទួលរងនូវការបរាជ័យ ដោយស្នាដៃប្រជាពលរដ្ឋទាំងអស់គ្នា។លោកស្រីថា «សូមមានសុវត្ថិភាពល្អទាំងអស់គ្នា ដោយនៅផ្ទះ!»។

សូមរំលឹកថា កាលពីថ្ងៃទី១៤ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអង្វរប្រជាពលរដ្ឋខ្មែរទាំងអស់រួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងស្ថិតលើមាត់ជ្រោះនៃមរណៈ បើមិនរួមគ្នាជម្នះទេ នឹងឈានទៅរកមរណៈមិនខាន៕

To Top