ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម បន្តការចុះពិនិត្យគោលដៅ ឈរជើង ក្នុងការអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល

កំពង់ចាម ៖ គណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានបន្តដឹកនាំ ក្រុមការងារ ចុះពិនិត្យតាមគោលដៅឈរជើង របស់សមត្ថកិច្ចកំពុងអនុវត្ត តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល កម្ពុជា លេខ៤៤ ស.ស.រ និងសេចក្តីសម្រេច លេខ៤៩ ស.ស.រ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំង និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគោលដៅ សំខាន់ៗចំនួន៤ ទីតាំងមាន៖

១ ៖ គោលដៅព្រំប្រទល់ ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់និង ស្រុកពញាឮ ខេត្តកណ្តាល លើកំណាត់ផ្លូវជាតិលេខ៦។
២ ៖គោលដៅព្រំប្រទល់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់និង ស្រុកតាំងគោក ខេត្តកំពង់ធំ។
៣ ៖ គោលដៅព្រំប្រទល់ ស្រុកចំការលើ ជាប់និងស្រុកតាំងគោក ខេត្តកំពង់ធំ ។
៤ ៖ គោលដៅព្រំប្រទល់ ស្រុកចំការលើ ខេត្តកំពង់ចាម ជាប់និង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តែងតែក្រើនរំលឹក ដល់អាជ្ញាធរ និងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់ អនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ ពីតំបន់មួយទៅកាន់តំបន់មួយទៀតនេះ៕

To Top