ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងមិនអនុញ្ញាតឲ្យរថយន្ដគិលានសង្គ្រោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនជាអ្នកដំណេីរដាច់ខាត បេីសិនរកឃេីញនឹងចាត់វិធានការតាមច្បាប់។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា អ្នកទទួលខុសត្រូវរថយន្ដគិលានសង្គ្រោះទាំងរដ្ឋ និងឯកជន នៅទូទាំប្រទេសកម្ពុជា ក្រសួងអនុញ្ញាតឲ្យដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួស ទៅកាន់មន្ទីរពេទ្យរដ្ឋ ឬគ្លីនិកឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងតែ ប៉ុណ្ណោះ។
លោក បញ្ជាក់យ៉ាងដូច្នេះ ថា « ក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យរថយន្ដគិលានសង្គ្រោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណេីរដាច់ខាត។ ក្រសួងសុខាភិបាល នឹងចាត់វិធានការណ៍តាមច្បាប់ ក្នុងករណីរកឃេីញថា បានលួចលាក់ដឹកជញ្ជូនប្រជាជនជាអ្នកដំណេីរ»។
សូមជម្រាប ថា តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៦ មេសា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានណែនាំដល់រថយន្ដ ពេទ្យ យោធ នគរបាល ឬរថយន្ដអ្នកធំ ហាមដាច់ខា ត មិនត្រូវរត់ពន្ធមនុស្សចេញពីខេត្ត ចូលភ្នំពេញ ឬពីភ្នំពេញ ទៅខេត្តឡើយ៕