Covid-19

លោក ពេជ្រ ស្រស់៖ ១៤ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្ត ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដើម្បីយកឈ្នះមេរោគនេះ ពិតប្រាកដនោះ

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ១៤ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្ត ប្រយុទ្ធប្រឆាំងជាមួយមេរោគកូវីដ១៩ ដើម្បីយកឈ្នះមេរោគនេះពិតប្រាកដនោះ ហើយការប្រយុទ្ធជាមួយកូវីដ១៩ គឺមិនបាន ១% ក្នុងការប្រយុទ្ធតតាំងជាមួយ នឹងពួកឈ្លានពានទឹកដីខ្មែរយើងកាលពីមុនទេ ។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត។ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ត្រូវចាត់ទុកជាភូមិសាស្រ្តតែមួយ ដែលត្រូវបានបិទខ្ទប់ ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់លើហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះថា «14ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្តប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 ដើម្បីយកឈ្នះមេរោគនេះពិតប្រាកដនោះ ហើយប្រយុទ្ធជាមួយមេរោគCOVID-19 គឺវាមិនបាន1%ក្នុង
ការប្រយុទ្ធតតាំងជាមួយនឹងពួកឈ្លានពានទឹកដីខ្មែរយើងកាលពីមុនផង តើចិត្តដ៏ក្លាហានរបស់ឈាមខ្មែរបាត់ទៅណាអស់ហើយ?ហេតុអ្វីបានជាទន់ជ្រាយបែបនេះទៅវិញ?» ។

លោកបន្ថែមថា ដឹងទេថា កាលៈទេសៈនេះ គឺជាវិនាសកម្មធំណាស់សម្រាប់ជាតិ និងជនជាតិខ្មែរ បើសិនបងប្អូនមិនក្រោកប្រឆាំងជាមួយមេរោគ Covid-19 ដោយខ្លួនឯងនោះទេ ។ លោកថា ក្នុងន័យនេះដែរ សូមបងប្អូនចូលរួមស្តាប្រទេស កម្ពុជាយើងឡើងវិញ តាមរយៈយកឈ្នះឲ្យបានជាដាច់ខាត និងឆាប់រហ័សបំផុតលើមេរោគចង្រៃ COVID-19 នេះ ៕

To Top