Covid-19

ផ្អាកបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងកូវីដ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧-១៩ មេសា

ភ្នំពេញ ៖ តាមការណែនាំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសផ្អាកជាបណ្ដោះអាសន្ន ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧-១៩ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។

តាមរយៈសារសំឡេង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានី មេត្តាជ្រាបថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ត្រូវផ្អាកជាបន្ទាន់ ត្រូវផ្អាកជា បណ្ដុះអាសន្ន ចំនួន៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១»។

លោកស្រី បន្ដថា នាថ្ងៃទី២០ មេសា ខាងមុខ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ នឹងត្រូវដំណើការឡើងវិញ។ ដោយឡែក ប្រជាពលរដ្ឋ មានបំណងធ្វើដំណើមកកាន់រាជធានីភ្នំពេញ ដើម្បីធ្វើចាក់វ៉ាក់សាំងនោះ ត្រូវវិលត្រឡប់ទៅកាន់ ទីកន្លែងដែលខ្លួនស្នាក់នៅវិញ ហើយត្រូវរងចាំការណែនាំរបស់ក្រសួងសុខាភិបាលសារជាថ្មី៕

To Top