ព័ត៌មានជាតិ

អភិបាល រាជធានីភ្នំពេញ​ រំលឹកថា បើបន្តធ្វើដំណើរ គ្មានឯកសារអនុញ្ញាត អាជ្ញាធរនឹងឃាត់ខ្លួន ដើម្បីអនុវត្តច្បាប់ ដោយគ្មានយោគយល់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាព វិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្រាក្បាលថ្នល់ បានធ្វើការណែនាំ និងក្រើនរំលឹក ដល់ប្រជាពលរដ្ឋថា ប្រសិនបើនៅតែបន្តធ្វើដំណើរ ក្នុងកាលទេសៈនេះ ហើយត្រូវអាជ្ញាធរ ពិនិត្យឃើញគ្មានឯកសារគ្រប់គ្រាន់ បញ្ជាក់ពីការអនុញ្ញាត សមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តវិធានការទៅតាមផ្លូវច្បាស់ ដោយគ្មានការយល់យោលឡើយ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ និងអភិបាលរងរាជធានីភ្នំពេញ បានចុះទៅពិនិត្យ ដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅ ស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះ មានការកកស្ទះចរាចរណ៍ ដោយប្រជាពលរដ្ឋ នៅបន្តធ្វើដំណើរ ដែលជាហានិភ័យ នៃការឆ្លងីករាលដាល ជំងឺកូវីដ-១៩ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះ លោកឃួង ស្រេង បានណែនាំឲ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់៕

To Top