ព័ត៌មានជាតិ

បុរស ក្លែងបន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេីស នឹងសេចក្តីសម្រេចបិទខ្ទប់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ (video)

ភ្នំពេញ៖​ ស្នងការនគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបេីករថយន្តឡាយល្មេីស នឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣:០០រសៀលនេះ ។

សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃ អធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃេីញបុរសរូបនេះបេីករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ ស្របពេលដែលរដ្ឋាភិបាល កំពុងមានវិធានការបិទខ្ទប់ មិនឲ្យប្រជាពលរដ្ឋចេញ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕

To Top