ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹង ប្រសិទ្ធភាពបន្ថែមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួល វិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១!
សូមជម្រាបជូនថា វិធានការនេះត្រូវបានរឹតបន្តឹងលើការហាមឃាត់ ក្នុងការចេញពីផ្ទះ ក្នុងការធ្វើដំណើរ ការជួបជុំ និងសកម្មភាពការងារ-អាជីវកម្ម!
អ្នកដែលបំពាននឹងបម្រាមចេញពីផ្ទះ និងបម្រាមក្នុងការធ្វើដំណើរ អាជ្ញាធរអនុវត្ត វិធានការបិទខ្ទប់នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន!






