Covid-19

លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ-១៩​ កំពុងសកម្ម​ និងសប្បាយចិត្ត ក្នុងការងាករកកន្លែង ងាយស្រួលវាយលុកបាន​ នៅតាមទីផ្សារ​ កាស៊ីណូ​ និងរោងចក្រ

ភ្នំពេញ៖ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ឥឡូវវីរុសកូវីដ-១៩​ កំពុងតែសកម្ម​ និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន​ នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ​ កាស៊ីណូ​ និង រោងចក្រ​ដែលសុទ្ធសឹងជាកន្លែងមានមនុស្សម្នាច្រេីន។

លោកស្រីបន្តថា ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩​ នៅតាមទីតាំងទាំងនេះ​ ហេីយមកដល់ផ្ទះ​ អាចមានការ ចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន​ សូម្បីតែកូនតូចៗមិនថាអាយុតិច​ ឫច្រេីននោះឡេីយ។

លោកស្រីថា “ដូច្នេះ​ ប្រសិនបេីបងប្អូនមិនបន្តការ យកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ​ ៣ការពារ​ និង​ ៣កុំ​ និងចាក់វ៉ាក់សាំង+នៅផ្ទះជា​បណ្តោះអាសន្ននោះទេ​ អាយុជីវិតបុគ្គលណាម្នាក់​ ឫអាចមានច្រេីននាក់​ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩​ ដោយងាយស្រួលហេីយ”។

អ្នកនាំពាក្យដាស់តឿនថា ពេលនេះ​ សុខភាព​ និងអាយុជីវិតរបស់បុគ្គល​ និងក្រុមគ្រួសារខ្លួន​ គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯង បេីមិនចង់មានជំងឺកូវីដ-១៩​ ទេនោះ​ គឺត្រូវខិតខំ​ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី​ ជាជាងរងនូវការលំបាកក្នុងរយៈពេលយូរ​ ដោយអនុវត្តវិធានការដែល​សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានដាក់ចេញ​ជាបន្តបន្ទាប់នេះ​ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណៈកូវីដ-១៩​ ដោយសារតែការធ្វេសប្រហែស​ ការផ្គេីន​ ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ ។

លោកស្រីបន្តទៀតថា កាលសង្រ្គាម​ មនុស្សខ្លាចត្រូវគ្រាប់ផ្លោង​ នាំគ្នាជ្រកកោនក្នុងត្រង់សេ​ តែពេលនេះ​ ខ្លាចវីរុសកូវីដ-១៩​ ផ្លោងដាក់វិញ អីចឹង ត្រូវនាំគ្នានៅផ្ទះ​ ដែលការនៅផ្ទះងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់​ ហេីយសត្រូវអត់ ស្រមោលកូវីដ-១៩​ ពិតជាមានការលំបាក​ក្នុងការស្វែងរកការវាយលុក ហេីយរកមិនឃេីញទៀតផង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top