ភ្នំពេញ៖ បងស្រីទី១របស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «បងស្រីទី1របស់ខ្ញុំ វិជ្ជមានCOVID-19 ដោយអ្នកធ្វើការជាមួយគាត់វិជ្ជមានCOVID-19 ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះមេរោគCOVID-19នេះ វាឆ្លងសាហាវណាស់។ សូមកុំចេញក្រៅផ្ទះអី ដើម្បីកាត់ ផ្តាច់មេរោគCOVID-19នៅកម្ពុជាយើងឲ្យឆាប់រហ័ស»៕