ព័ត៌មានជាតិ

អាជ្ញាធរស្រុកបាភ្នំ កំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន ពីមណ្ឌលចត្តាឡីស័ក

ភ្នំពេញ​ ៖ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី១៧ មេសា មានបុរសម្នាក់ ឈ្មោះ ណាំ វណ្ណ: អាយុ ៣៦ ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរ មកពីរាជធានីភ្នំពេញ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ ។

ទាក់ទិនករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តច្បាប់ចំពោះបុគ្គលនេះហើយ ។

ជាមួយគ្នានោះ អាជ្ញាធរស្រុក ក៏បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ឬសាធារណជន ឬសមត្ថកិច្ចតាមគោលដៅនានា បានឃើញ សូមមេត្តាផ្តល់ព័ត៌មាន មករដ្ឋបាលស្រុក តាមរយៈលេខទូរស័ព្ទ ០៩៦ ៧៥០ ៦០១១ និង០១៦ ៧១២ ៣៧៦ ៕

To Top