ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ-១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ជាករណី ឆ្លងក្នុងសហគមន៍ ចំនួន១២៣នាក់ហើយ ភាគច្រើន ជាអាជីវករ ផ្សារលើ ។
យោងតាមសេចក្ដី ជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៩ មេសា ឆ្នាំ២០២១បានឱ្យដឹងថា ក្នុងចំណោម អ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់ រួមមាន ៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋ រស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ម្នាក់នាក់ ៕