Covid-19

រដ្ឋមន្ត្រីព័ត៌មាន ៖ ពលរដ្ឋជាច្រើនចូលរួមបុណ្យសព បុរសម្នាក់នៅកំពង់ឆ្នាំង ស្លាប់ដោយជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នា រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះក្រោយ ទទួលបានសេចក្តីរាយការណ៍ពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងថា មានបុរសម្នាក់ ឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ បណ្ដាលមកពីជំងឺកូវីដ-១៩ ។

បន្ទាប់ពីពលរដ្ឋចូលរួមពិធីបុណ្យសពហើយ ត្រូវបាន រថយន្តរបស់មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ទៅដឹកយកមកធ្វើចត្តាឡីស័ក នៅសាលាគំរូ ក្រុងកំពង់ឆ្នាំងផងដែរ៕

To Top