ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនមនុស្ស៦នាក់ នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយសារបានជួបជុំផឹកសុី ផ្ទុយពីច្បាប់ស្តីពីការ ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងពេលបិទខ្ទប់ក្រុង។

ក្រោយការចាប់ខ្លួនត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ការចាប់ខ្លួននេះបន្ទាប់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាភ្លាមៗ៕

