Covid-19

ប្រធានគណបក្សយុវជនកម្ពុជា៖ បើយើងមិនបានជួយអ្វី ដល់ជាតិជាដុំកំភួនទេ គឺសូមកុំធ្វើខ្លួនឲ្យក្លាយជា បន្ទុកដល់ជាតិ (Video)

ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងអនុវត្តវិធានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើមិនបានជួយអ្វីដល់ជាតិជាដុំកំភួនទេ គឺសូមកុំធ្វើខ្លួនឲ្យក្លាយជា បន្ទុកដល់ជាតិអីមេត្តាអត់ធ្មត់បន្តិចទៅ នោះអ្វីៗនឹងល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះ។

តាមរៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរបញ្ជាក់ថា “បើយើងមិនបានជួយអ្វីដល់ជាតិជាដុំកំភួនទេ គឺសូមកុំធ្វើខ្លួនឲ្យក្លាយជា បន្ទុកដល់ជាតិអីសូមបងប្អូន មេត្តាអត់ធ្មត់បន្តិចទៅ នោះអ្វីៗនឹងល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះ យើងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងCOVID-19” ។

ដោយឡែកបន្ទាប់ពីបងស្រីទី១របស់ខ្លួន បានតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២០ មេសានេះបានរៀបចំសំអាតផ្ទះត្រៀម ដាក់សមាជិកគ្រួសាររបស់លោក ដែលវិជ្ជមានមេរោគCOVID-19 ។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា “សំអាតផ្ទះត្រៀមដាក់សមាជិកគ្រួសារខ្ញុំ ដែលវិជ្ជមានមេរោគCOVID-19 “។

ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ សំណូមពរដល់បងប្អូនខ្មែរប្រុងប្រយ័ត្នឲ្យ ខ្ពស់ជាមួយមេរោគ COVID-19នេះ បើមានសមាជិកណាម្នាក់ ក្នុងគ្រួសារកើតមេរោគនេះ គឺ នឹងចម្លងគ្រប់
សមាជិកដទៃទៀតហើយដូច្នេះ គឺត្រូវប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា និងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ៕

To Top