ព័ត៌មានជាតិ

មន្រ្តីក្រសួងការពារជាតិ៖ យោធាបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ច ជាជនវិកលចរិត

ភ្នំពេញ៖ ប្រភពពីមន្រ្តីក្រសួងការពារជាតិ បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងនៅមុននេះបន្តិចថា ជនបង្កអនុសេនីយ៍ឯក ខៀវ ចាន់សុភក្ត្រា ជំនួយការមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ឯកសារ និងបណ្ណាល័យ សាកលវិទ្យាល័យការពារជាតិ ជាជន វិកលចរិត ព្រោះគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននៅផ្លូវជាតិ៤៨ កោះកុងឆ្នាំ២០១៦ ស្លាប់គ្រួសារប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។

មន្រ្តីក្រសួងការពារជាតិ ដដែលបញ្ជាក់ថា ក្រោយព្យាបាលមកដល់ពេលនេះ បណ្តាលឲ្យជននេះក្លាយជា វិកលចរិតទាំងបុគ្គលនេះ និងប្រពន្ធតាំងពីពេលនោះមក ជននេះមិនបានចូលអង្គភាពធ្វើការឡើយ ។

ប្រវត្តិរឿង៖ វាយខ្នោះមន្ត្រីយោធាម្នាក់ ក្រោយបើកម៉ូតូបុក ប៉ារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ច នៅគោលដៅរង្វង់មូល តាព្រហ្ម ខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ សមត្ថកិច្ចនៃ អធិការខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ បានចាប់វាយខ្នោះមន្ត្រីយោធាម្នាក់ ក្រោយបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ហើយថែមទាំងជេរប្រមាថ មាក់ងាយ និងវាយបង្ករបួសស្នាម មកលើសមត្ថកិច្ចទៀតផង ។

បុរសម្នាក់ជាមន្ត្រីយោធានោះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ។

ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួន មកអធិការខណ្ឌដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ៕

To Top