ភ្នំពេញ ៖ ក្នុងដំណាក់កាលជំងឺកូវីដ១៩ កំពុងរាតត្បាត ក្នុងសហគមន៍កម្ពុជា ជាសម័យដ៏តឹងតែង ច្របូកច្របល់នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជូនពាក្យទំនៀម របស់ចាស់បុរាណខ្មែរ មួយឃ្លាថា «កុំរាមុខដឹង កុំរឹងមុខទ័ព» ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ មេសា នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ” ក្នុងសម័យដ៏តឹងតែង ច្របូកច្របល់ ខ្ញុំសូមជូនគំនិតមួយ ទៅមិត្តក្នុងហ្វេសប៊ុករបស់ខ្ញុំ (អ្នកមិនមែនមិត្ត សូមកុំរវល់យកចិត្តទុកដាក់ធ្វើអី) ។ នោះគឺពាក្យទំនៀម របស់ចាស់បុរាណខ្មែរយើង:«កុំរាមុខដឹង កុំរឹងមុខទ័ព»” ៕