ព័ត៌មានជាតិ

អាជ្ញាធរស្រុកខ្សាច់កណ្តាល ប្រកាសឲ្យអ្នកចាក់ វ៉ាក់សាំងលើកទី១ នៅទីតាំងផ្សេងៗមកចាក់លើក ទី២ នៅមន្ទីរពេទ្យបង្អែកស្រុក

ភ្នំពេញ ៖រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រកាសជូនដំណឹង ដល់អ្នកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងស្រុក និងអ្នកចាក់នៅទីតាំងផ្សេងលើកទី១ ក៏អាចមកចាក់ដូសទី២ បាននៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល ។

ក្នុងនោះមានប្រភេទវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (sinopham) ។

បើមានចម្ងល់អាចទំនាក់ទំនង នៅរដ្ឋបាលស្រុក តាមរយៈ លោកមេបញ្ជាការមូលដ្ឋានផ្នែកសឹករងស្រុក សេង អៀង លេខទូរស័ព្ទ 098 58 42 00 ។

ដោយឡែកប្រភេទ វ៉ាក់សាំង អាស្ត្រាសេនីកា (Astra Zeneca) មិនទាន់ចាក់បានទេ លើកពេលទៅថ្ងៃដដែល តែខែឧសភា២០២១ ៕

To Top