ព័ត៌មានជាតិ

មន្ត្រីយោធាជាន់ខ្ពស់ អាមេរិក៖ចិន និងរុស្សីបច្ចុប្បន្ន កំពុងធ្វើទំនើបកម្មអាវនុយក្លេអ៊ែរ លឿន ខ្លាំងជាងអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ មួយរូបរបស់អាមេរិក ដែលទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ បានធ្វើការលើកឡើងអំពីក្តីបារម្ភរបស់គាត់ថា ចិននិងរុស្សីបច្ចុប្បន្នគឺ បានធ្វើទំនើបកម្មក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេលឿន ជាងអ្វីដែលអាមេរិកកំពុងមាននាពេលនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ ម្សិលមិញនេះមន្ត្រីកំពូលរូបនេះបានបន្តទៀតថា អាមេរិកមិនបានធ្វើការចាប់ផ្តើមវិនិយោគឲ្យបានច្រើនគ្រប់គ្រាន់ ទៅលើវិស័យការពារជាតិ របស់ខ្លួនជាពិសេសក្បាលគ្រាប់នុយក្លេអ៊ែរ ឡើយដែលវានឹងធ្វើឲ្យខ្លួននឹង អាចបាត់បង់កេរ្ត៍ឈ្មោះ និងកត្តិនាមនៅក្នុងករសែភ្នែកសត្រូវរបស់
អាមេរិកទាំងឡាយ។

លោក Charles Richard ប្រធានផ្នែកមេបញ្ជាការ យុទ្ធសាស្ត្រដែលជាអង្គភាព ទៅលើក្បាលគ្រាប់នុយក្លេអ៊ែរ របស់អាមេរិកនោះបាននិយាយ ទៀតថារុស្សីបច្ចុប្បន្នកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍនិងធ្វើទំនើបកម្មលើ អាវុធនុយក្លេអ៊ែររបស់ខ្លួនហើយការងាររបស់ពួកគេបានសម្រេច គឺមានរហូតទៅដល់៨០ ភាគរយមកហើយខណៈដែលអាមេរិក នៅត្រឹមសូន្យនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top