Covid-19

ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញ សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួង សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិ ភោគចាំបាច់ ជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្រសួងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ សម្រាប់លក់ស្បៀងអាហារជូនប្រជាពលរដ្ឋ និងដឹកជញ្ជូន ដល់មុខផ្ទះអ្នកទិញ»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បន្ដថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម អាចបញ្ជាទិញទំនិញបានតាមរយៈប្រព័ន្ធអនឡាញ shop.moc.gov.kh ឬតាម QR Code ដែលបានភ្ជាប់ជូន។ ក្រសួង ក៏បានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បី សម្របសម្រួលការ បញ្ជាទិញ និងទទួលសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហម ៕

To Top