ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចេញសម្រេចបិទបណ្ដោះអាសន្ន នៅភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បន្ទាប់ពីរកឃើញបុរសម្នាក់ ជាអ្នករកស៊ីដឹកម្នាស់លក់ទៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕






 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									