ព័ត៌មានជាតិ

ក្រសួងសាធារណការ ឧបត្ថម្ភសាជីចរាចរណ៍៦០០ និងរនាំងសុវត្ថិភាព ៥០០ផ្ទាំង ដល់អគ្គស្នងការ នគរបាលជាតិ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថម្ភសាជីចរាចរណ៍ ចំនួន៦០០ និងរនាំងសុវត្ថិភាព ចំនួន៥០០ផ្ទាំង ដល់អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីសម្រួលការអនុវ ត្តភារកិច្ចរបស់មន្ត្រី នគរបាលចរាចរណ៍ ឬអាជ្ញាធរ មានសមត្ថកិច្ច ដែលកំពុងអនុវត្តសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ-១៩ កំពុងរាតត្បាត ក្នុងរាជធានីភ្នំពេញ និងតាមបណ្តារាជធានី-ខេត្ត មួយចំនួន ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំង អស់មេត្តា ចូលរួមអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល គោរពឱ្យបានខ្ជាប់ខ្ជួន តាមការ ណែនាំ របស់ក្រសួងសុខាភិបាល ចូលរួមគោរពច្បាប់ ចរាចណ៍ផ្លូវគោក ជាពិសេស ស្តាប់តាមការណែនាំ របស់មន្ត្រីនគរបាលចរាចរណ៍ ឬ អាជ្ញាធរមូលដ្ឋាននៅ ក្នុងគ្រាដ៏លំបាក នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីយើងឆាប់បានវិលត្រឡប់ ទៅរកជីវភាពប្រកប ដោយប្រក្រតីភាពឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗក្នុងពេលខាងមុខនេះ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការ បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ ២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀត ៕

To Top