Covid-19

នាយទាហាន ពីរនាក់ប្ដីប្រពន្ធ វិជ្ជមានកូវីដ១៩ កម្រិតស្រាល ខណៈបានចាក់វ៉ាក់សាំង ចំនួន២លើក

ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាន ទីចាត់ការការពារគីមីសាស្រ្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនប្រកាស ព័ត៌មានស្ដីអំពី ការរកឃើញនាយទាហាន វិជ្ជមានកូវីដ១៩ ។

សេចក្ដីប្រកាស បានបញ្ចាក់ថា លោកឧត្ដមសេនីយ៍ទោ កែវ ប៊ុនណា អត្តលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្រ្ត បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កំរិតស្រាល ព្រមទាំងភរិយា ក៏រកឃើញវិជ្ជមានដូចគ្នា បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាអ្នកជំងឺទាំងពីរនាក់ ធ្លាប់បានចាក់វ៉ាក់សាំង ចំនួន២លើករួចមកហើយ៕

To Top