Covid-19

រកឃើញ មន្ត្រីក្រសួងផែនការ ម្នាក់ ឆ្លងកូវីដ-១៩

ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញ អ្នកកវិជ្ជមានកូវីដ១៩ ចំនួន១ករណី ជាមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងផែនការ ។

បើតាមសេចក្ដីជូនដំណឹងនេះ បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ នោះមានឈ្មោះ វង្ស សុខនី ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្រ្តី នៃអគ្គាធិការដ្ឋានក្រសួងផែនការ បានឆ្លងពីភរិយា របស់គាត់មានឈ្មោះ ជុន អ៊ីង អាយុ៣៦ឆ្នាំ បម្រើការងារនៅភោជនីយដ្ឋាន វីឡាលង្ការ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពដដែលបានបញ្ជាក់ថា លោក វង្ស សុខនី បានទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងផែនការ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ផងដែរ៕

To Top