ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ទទួលបន្ទុក ដោយនាយកដ្ឋាន អភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយ ស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់ នៅជ្រុងខាងជើង ឈៀងខាងកើត រួតទី២ នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់ នូវផ្នែកមួយចំនួនទៀត របស់ប្រាសាទនេះ។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុក របស់ អាជ្ញាធរជាតិអប្សរា ។

ការជួសជុល អភិរក្សក្បាច់ចម្លាក់ នៅកំពូល ប្រាសាទ អង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់បច្ចុប្បន្នអនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់ នៅពាក់កណ្ដាល ឆ្នាំ២០២៣ ខាងមុខ៕




