ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។
ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន ៥២២នាក់, ខេត្តព្រះសីហនុចំនួន ១១៣នាក់, ខេត្តកណ្តាល ចំនួន ៥នាក់, ខេត្តតាកែវចំនួន ៥នាក់, ខេត្តកំពង់ចាមចំនួន ៣នាក់, ក្រុងកែបចំនួន ៣នាក់, ខេត្តមណ្ឌលគីរីចំនួន ១នាក់, ខេត្តត្បូងឃ្មុំចំនួន ១នាក់, ខេត្តកំពង់ស្ពឺចំនួន ១នាក់ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មេសានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៨៤៨នាក់ ក្នុងនោះជាសះស្បើយចំនួន ៣១៤៨នាក់ កំពុងព្យាបាលចំនួន ៥៦៣៣នាក់ និងស្លាប់ចំនួន ៦១នាក់ ៕






