ព័ត៌មានជាតិ

ផ្អាកការលក់ដូរ នៅផ្សារត្រែងត្រយឹង និងផ្នែកមួយចំនួន នៃតូបលក់បន្លែ ផ្សារត្រពាំងក្រឡឹង

ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីសម្រេច ផ្អាកលក់ដូរបណ្ដោះអាសន្ន នៅផ្សារ ត្រែងត្រយឹង និងផ្នែកមួយចំនួន នៃតូបលក់បន្លែ ផ្សារត្រពាំងក្រឡឹង ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានឈ្មោះ អូត សុខា ភេទស្រី អាយុ៣៦ឆ្នាំ និងឈ្មោះ គីម សុផាក ភេទប្រុស៥៧ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ និងជាអ្នកដឹកបន្លែពីផ្សារនាគមាស មកលក់ចែកចាយបន្ដ នៅផ្សារត្រែងត្រយឹង និងផ្សារត្រពាំងក្រឡឹង៕

To Top