ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញ ចុះពិនិត្យតាមបណ្ដាគោលដៅ ដែលរៀបចំ ដោយកងពលតូចលេខ៧០ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ជូនកងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្ដាគោលដៅដូចជា ៖



-ខណ្ឌទួលគោក (សាលាមត្តេយ្យទួលគោក)
-ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ)



ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានកើនរំលឹកតាមបណ្ដាគោលដៅទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសវិធានការ សុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យ ដែលអាចកើតមានឡើង។



សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្តាខណ្ឌដូចជា៖
- ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
- ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
- ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
- ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
- ខណ្ឌបឹងកេងកង វិទ្យាល័យ ជា ស៊ីម បឹងកេងកង
-ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ) - ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២



សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះតទៅ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ៕








