Covid-19

កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនប្តីប្រពន្ធ ដែលរឹងទទឹងមិនព្រមទៅ សម្រាកព្យាបាលជំងឺកូវីដ-១៩ ទោះបីក្រុមគ្រូពេទ្យ ព្យាយាមបញ្ចុះបញ្ចូល (Video)

ភ្នំពេញ: នៅវេលាម៉ោង៤:១០នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ប្តីប្រពន្ធ០២នាក់ ស្នាក់នៅលើទូកបណ្ដែតទឹក ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលប្តីវិជ្ជមានជំងឺកូវីដ-១៩ មានការពាក់ព័ន្ធនឹងអាជីវករផ្សារដើមគរ បានរឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល ខណ្ឌព្រែកព្នៅ កម្លាំង គ-អន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខាងលើផ្ទាល់ និងបានបង្ខំឲ្យប្តីប្រពន្ធ០២នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅអាគារវិមានពិភពថ្មីសែនសុខ រីឯប្រពន្ធបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ព្រោះពុំទាន់មានវិជ្ជមាននៅឡើយ៕

To Top