ភ្នំពេញ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនឈ្មោះ លន់ ឡាន ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបុគ្គលខាងលេីធ្លាប់បានល្មើសវិធាន សុខាភិបាល កាលពីពេលកន្លងទៅ។
យោងតាម ស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជាក់ថា ដោយមានការសហការរវាងកម្លាំងជំនាញផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ជាមួយគណកម្មការអន្តរក្រសួងដេីម្បីប្រយុទ្ធការឆ្លងរាលដាលវីរុសកូវីដ១៩ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ លាន់ ឡា ដេីម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានល្មេីសនឹងវិធានការសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣៦នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារ សន្តិសុខនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឈ្មោះ លាន់ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មកពីមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដែលមានវិជ្ជមានកូវិដ-១៩ ហើយបានព្យាបាលជាសះស្បើយ និងធ្វើចក្តាឡីស័កបន្តរយៈពេល១៤ថ្ងៃរួចរាល់ យកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្នុង ករណីល្មើសវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ-១៩ ។ដំណើររឿង : កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គលនេះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយ បានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយគ្រូពេទ្យតម្រូវឱ្យធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ លាន់ ឡាក់ និងមិត្តភ័ក្ត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភ័ក្ត្រ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។ រហូតដល់វេលាម៉ោង១៩.៣០នាទី ក្នុងថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡាក់ ថា ខ្លួនមានវិជ្ជមានកូវិដ-១៩ ៕