ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាព កងពលតូចលេខ៧០ ធ្វើការពង្រីកទីតាំង ផ្តល់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២ ដល់គ្រួសារយោធិន រហូត ៨ខណ្ឌ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។
សូមជម្រាបថា ទីតាំងថ្មីដែលនឹងដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃអាទិត្យទី២៥ខែមេសាស្អែកនេះគឺនៅអនុវិទ្យាល័យហ៊ុន សែន ព្រៃវែង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនឹងមានក្រុមគ្រូពេទ្យ និងកម្លាំងរបស់កងពលតូចលេខ៧០ ចុះសម្របសម្រួលនិងចាក់ជូនប្រជាពលរដ្ឋ រួមសហការជាមួយ ក្រុមការងារ មកពីក្រសួងការពារជាតិ និង អាជ្ញាធរមូលដ្ខានផងដែរ ។
ទីតាំងចាក់វ៉ាក់សាំង ទាំង៨ខណ្ឌនោះរួមមាន៖
១,ខណ្ឌពោធិ៍សែនជ័យ ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
២,ខណ្ឌចំការមន វិទ្យាល័យបឹងត្របែក ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ួង សំកត់ លេខទូរស័ព្ទ 012882977
៣, ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ដឹកនាំដោយឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ លេខទូរស័ព្ទ 0977585711
៤, ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក ដឹកនាំដោយឧត្តមសេនីយ៍ទោ ភឺន ផល្លា លេខទូរស័ព្ទ 012886970
៥, ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង ដឹកនាំដោយឧត្តមសេនីយ៍ទោ សៅ ខាន់ លេខទូរស័ព្ទ 017665777
៦, ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចំរេះ ដឹកឧត្តមសេនីយ៍ទោ ឈុន មឿន លេខទូរស័ព្ទ 017525000
៧, ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ឧត្តមសេនីយ៍ត្រី យុង ខេមរា លេខទូរស័ព្ទ 012612169
៨, ខណ្ឌដង្កោ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ដឹកនាំដោយឧត្តមសេនីយ៍ត្រី ឆុន សុវណ្ណ ទូរស័ព្ទលេខ 016660175
គួររំលឹកដែរថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩(ដូសទី២) ជូនយោធិននិងគ្រួសារយោធិននេះ សម្រាប់៧ទីតាំង កងពលតូចលេខ៧០ បានរៀបចំចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនគ្រួសារយោធិន រួចរាល់អស់ហើយ ពោលគឺចាប់តាំងពីថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ មកម្ល៉េះ ក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕

















