ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាមថ្មីបានសម្តែងការ សោកស្តាយចំពោះការរីករាលដាលជំងឺកូវីដ១៩នៅ កម្ពុជា ហើយលោកសង្ឃឹមថា ជំងឺនេះឆាប់រលត់បាត់ពីកម្ពុជា។
យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោនៅយប់ថ្ងៃទី២៤មេសា បានលើកឡើងថា ក្នុងជំនួបពិភាក្សា ទ្វេភាគីជាលើកដំបូង ជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ខណៈមេដឹកនាំទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។
ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។
ក្នុងជំនួបជាលើកដំបូងនេះ សម្តេចតេជោបានលើកថា កាលពីជាងមួយឆ្នាំមុន កម្ពុជាមានអ្នកឆ្លងកូវីដ១៩ មិនដល់៥០០នាក់ និងគ្មានអ្នកស្លាប់ ប៉ុន្តែពេលនេះកម្ពជា មានអ្នកឆ្លងយ៉ាងច្រើនគួរឲ្យព្រួយបារម្ភបំផុត និងមាន អ្នកស្លាប់ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា នឹងខិតខំជំនះដោះស្រាយនូវជំងឿដ៏កាចសាហាវនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ចំណែកនាយករដ្ឋមន្រ្តី បានសំដែងនូវការសោកស្តាយបំផុត ចំពោះការកើតរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ និងបានជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានឈ្នះនូវជំងឺដ៏កាចសាហាវ មួយនេះក្នុងពេលដ៏ខ្លីខាងមុខ៕