កោះកុង: លោកវេជ្ជបណ្ឌិត ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានប្រាប់ឲ្យដឹង នៅថ្ងៃទី២៥ ខែមសានេះថា ការយកសំណាកអ្នកបើកអូប័រនិងអ្នកបើករថយន្តឈ្នួលចំនួន៣២នាក់ស្រី១នាក់ស្ថិតនៅចំណុច(ពយជប៉ុន)ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១នោះលទ្ធផល(អវិជ្ជមាន)ទាំង៣២នាក់។

លោកវេជ្ជបណ្ឌិតបានបន្តថា ទោះបីការធ្វើតេស្តលទ្ធផលអវិជ្ជមានក៍ដោយក៍សូមឲ្យបងប្អូនទាំងអស់នៅតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះជំងឺកូវិដ១៩នេះវាមានហានិភ័យខ្ពស់ព្រោះវាជាជំងឺឆ្លងសកលហើយវាឆ្លងដោយមិនថាក្មេងឬចាស់ទេហើយឆក់យកអាយុជីវិតមនុស្សរហ័សណាស់។

លោកវេជ្ជបណ្ឌិតបានអំពាវរនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសូមអនុវត្តន៍តាមការផ្សព្វផ្សាយណែនាំអបរំរបស់រាជរដ្ឋាភិបាលជាប់ជានិច្ច(៣ការពារ៣កុំ)និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនិងសាប៑ូ.ជេល និងមានអនាម័យបរិស្ថានឲ្យល្អជាប់ជានិច្ចកុំមានការធ្វេសប្រហែសឡើយ៕

