Covid-19

អាជ្ញាធរក្រុងព្រះសីហនុ បង្ហាញផែនការលម្អិត ពាក់ព័ន្ធនិងនីតិវិធីចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋមកយក សំណាករកមេរោគកូវី១៩

ភ្នំពេញ៖ អាជ្ញាធរក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ បានបង្ហាញ ផែនការលម្អិតពាក់ព័ន្ធនិងនីតិវិធីចុះស្រង់ស្ថិតិ នីតិវិធីពេលអញ្ជើញ ប្រជាពលរដ្ឋមកយកសំណាក និងនីតិវិធីពេលយកសំណាក រកមេរោគកូវីដ២៩ ក្នុងមូលដ្ឋានតំបន់ក្រហម ។

និតិវិធីមាន ៣ដំណាក់កាល ដូចខាងក្រោម៖

I/ នីតិវិធីពេលចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋយកសំណាក
១/ បែងចែកក្រុមការងារ ដើម្បីចុះតាមក្រុមនីមួយៗ នៃភូមិ
២/ ទម្រង់គំរូបញ្ជីស្រង់ស្ថិតិប្រជាពលរដ្ឋ។
៣/ ឯកសារគោលណ៍សម្រាប់ប្រើស្រង់ស្ថិតិ ( សៀវភៅស្នាក់ ) ប៉ុន្តែពិនិត្យ និងស្រង់ចំនួនមនុស្សស្នាក់នៅជាក់ស្តែង។ ( ហាមដាច់ខាតស្រង់ឈ្មោះអ្នកស្លាប់ អ្នកផ្លាសប្តូរទីលំនៅ អ្នកទៅធ្វើការងារ អ្នកទៅរៀនក្រៅឃ្លុំ រយៈពេលវែង )។
៤/ ពេលចុះស្រង់ស្ថិតិ ចំណុចដែលមិនអាចខ្វះបានគឺ ( ឈ្មោះ, ក្រុមទី, ភូមិ, សង្កាត់, និងលេខទូរស័ព្ទ )។
៥/ ពេលស្រង់ស្ថិតិចប់ ក្រុមការងារនីមួយៗ ត្រូវវាយកុំព្យូទ័រឈ្មោះជាហ្វាលភីឌីអេស ( File PDF ) រួចបញ្ជូនបញ្ជូនមកក្រុម Whatsapp ដែលមានលោក សេន រ៉ន មន្ត្រីក្រុង ជាអ្នកទទួលបូកសរុបឈ្មោះតាមក្រុមនីមួយៗ បន្ទាប់មកខ្ញុំនឹងបញ្ជូនឈ្មោះទៅលោកស្រីប្រធានមន្ទីរសុខាភិបាល ដើម្បីស្នើយកសំណាក។
៦/ ទំនាក់ទំនងបំពេញការងារ ប្រើអាយកូម និងទូរស័ព្ទ។

II/ ដំណាកកាលអញ្ជើញ ប្រជាពលរដ្ឋមកយកសំណាក
១/ ក្រុមនីមួយៗ ត្រូវCopy បញ្ជីឈ្មោះតាមក្រុម រួចកាត់ជាគ្រួសារៗ ដើម្បីចែកប្រជាពលរដ្ឋតាមគ្រួសារនីមួយៗ។
២/ អ្នកចុះទៅផ្ទះប្រជាពលរដ្ឋ ដើម្បីចែកលេខរៀងគ្រួសារនីមួយៗ គឺត្រូវប្រាប់ពីទីតាំងយកសំណាក, ពេលវេលាយកសំណាក និងប្រាប់ឲ្យពួកគាត់ឲ្យយកលេខរៀងគ្រួសារនីមួយៗ មកផង ពេលពួកគាត់មកយកសំណាក។

III/ ពេលយកសំណាក
ប្រធានក្រុមការងារតាមក្រុមនីមួយៗ ត្រូវបែងចែកសមាជិកក្នុងក្រុមនីមួយៗ របស់ខ្លួន ឲ្យទទួលខុសត្រូវការងារដូចខាងក្រោម៖
១/ អ្នកទៅចុះត្រួតពិនិត្យតាមផ្ទះ និងជម្រុញប្រជាពលរដ្ឋតាមផ្ទះឲ្យមកយកសំណាកឲ្យបានគ្រប់គ្នា។
២/ អ្នកប្រចាំការនៅទីតាំងយកសំណាក ទទួលខុសត្រូវពិនិត្យក្រដាសឈ្មោះគ្រួសារ និងពិនិត្យចំនួនសមាជិកគ្រួសារ ពេលពួកគាត់អញ្ជើញមកយកសំណាក ( តើមកគ្រប់ចំនួននូវ? ) បើមិនទាន់មកគ្រប់ចំនួន ត្រូវប្រាប់ពួកគាត់ឲ្យហៅសមាជិកគ្រួសារ ឲ្យមកយកសំណាកឲ្យបានគ្រប់គ្នា។
៣/ អ្នកទទួលខុសត្រូវចាំទូរស័ព្ទហៅប្រជាពលរដ្ឋណាដែល បាត់ពីផ្ទះ ហើយមិនឃើញមកយកសំណាក ដូច្នេះត្រូវទូរស័ព្ទហៅគាត់មកយកសំណាកឲ្យបាន។
៤/ អ្នកសម្របសម្រួលជាមួយក្រុមគ្រូពេទ្យយកសំណាក ( មានមន្ត្រីក្រុង ១នាក់ និងមន្ត្រីតាមក្រុមនីមួយៗ ១នាក់ )។
៥/ អ្នកគ្រប់គ្រងអ្នកវិជ្ជមាន និងទំនាក់ទងឡានពេទ្យមកដឹកអ្នកវិជ្ជមាន។
៦/ ការបូកសរុបរបាយការណ៍ក្រោយពេលយកសំណាកចប់ គឺសមាជិកក្នុងក្រុមទាំងមូល ដែលឲ្យទទួលខុសត្រូវតាមផ្នែកនីមួយៗ ត្រូវរួមគ្នាពិនិត្យចំនួនគ្រួសារ និងឈ្មោះប្រជាពលរដ្ឋ ដែលមានវត្តមាន មកយកសំណាក និងអ្នកអវត្តមាន មិនបានមកយកសំណាក ( អ្នកអវត្តមាន ត្រូវធ្វើបញ្ជីដើម្បីអញ្ជើញមកយកសំណាកលើកក្រោយទៀត )។
៧/ ក្រុមការងារនីមួយៗ ត្រូវវាយឈ្មោះអ្នកអវត្តមានមកយកសំណាកលើកទី១ ជាហ្វាលភីឌីអេស ( File PDF ) ជាថ្មី ហើយបញ្ជូនមកក្រុម Whatsapp ដែលមានលោក សេន រ៉ន មន្ត្រីក្រុង ជាអ្នកទទួលបូកសរុបឈ្មោះតាមក្រុមនីមួយៗ បន្ទាប់មកខ្ញុំនឹងបញ្ជូនឈ្មោះអ្នកអវត្តមានទៅលោកស្រីប្រធានមន្ទីរសុខាភិបាល ដើម្បីស្នើយកសំណាកពួកគាត់ជាថ្មី។
៨/ ក្រុមភ្ជាប់App ប្រជាពលរដ្ឋមកយកសំណាក មានមន្ត្រីប្រៃសណីយ និងមន្ត្រីក្រុង។
៩/ ក្រុមការងាររៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ គឺកងកម្លាំង និងប្រជាការពារ៕

To Top