Covid-19

អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទ អាជីវកម្មកាស៊ីណូ ទាំងអស់ ចាប់ពីថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់ មានការជូនដំណឹងជាថ្មី។

យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានផ្អាកអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី» ។

ផ្ទាំងពាណិជ្ជកម្ម

បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ៕

To Top