ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្តោះអាសន្ន ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល គិតចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងរៀបចំឡើថវិញឱ្យបានល្អប្រសើរ នៅទីតាំងលក់ដូរ ក្នុងផ្សារគគីរ។


