Covid-19

មេបញ្ជាការ កងពលតូចលេខ៧០ ចូលរួមកិច្ចប្រជុំ រៀបចំ​ យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រុងប្រៀបរៀបចំផែនការ យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ​ តាមរយៈប្រព័ន្ធវីដេអូ Conference ( Zoom Meeting ) ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។

To Top
×