Covid-19

រកឃើញឧត្ដមសេនីយ៍ត្រី និងនាយចំណង់ បម្រើការងារនៅកងទ័ពជើងគោក ឆ្លងកូវីដ១៩

ភ្នំពេញ៖ អ្នកនាំពាក្យកងទ័ពជេីងគោក លោកឧត្ដមសេនីយ៍ទោ ម៉ៅ ផល្លា បានប្រកាសឲ្យដឹងថា ថ្ងៃនេះមានយោធិនចំនួន ២រូប រកឃើញវិជ្ជមានកូវីដ១៩ ក្នុងនោះម្នាក់ជាឧត្ដមសេនីយ៍ត្រី និងម្នាក់ទៀតជានាយចំណង់ ។

បើតាមឧត្ដមសេនីយ៍ទោ ម៉ៅ ផល្លា បានបញ្ជាក់ថា នាយទាហានដែលឆ្លងកូវីដ១៩ទាំង ២នាក់នោះរួមមាន៖

ផ្ទាំងពាណិជ្ជកម្ម

១.ឈ្មោះ សេង សុភារុណ ភេទប្រុស អាយុ៣៤ឆ្នាំ អត្តសញ្ញាណបណ្ណលេខ 011055827 មានលេខទូរស័ព្ទ 088 213 3666 មានឋានន្តរស័ក្តជា ឧត្តមសេនីយ៍ត្រី បម្រើការងារនៅ ការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ ១០០០ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើតេស្តរកកូវីដ១៩ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ (ដោយសារសង្ស័យ) នៅ វិទ្យាល័យបាក់ទូក ។

២.ឈ្មោះ រិទ្ធិ សុធារ៉ា ភេទប្រុស អាយុ២៧ អត្តសញ្ញាណបណ្ណលេខ 010802888 លេខទូរស័ព្ទ 018 989 6929/071 744 4493 មានឋានន្តរស័ក្តជា នាយចំណង់ បម្រើការងារជា ជំនួយការ ការិយាល័យបំភាន់អក្ខរ បញ្ជាការដ្ឋានកងទ័ពជើងគោក អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ ៧៥ ផ្លូវលេខ១៤ស្ទួន ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើតេស្តរកកូវីដ១៩ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ (ដោយសារតែបងប្រុសបង្កើតឈ្មោះ រិទ្ធិ សុធារ៉ាត់ វិជ្ជមាន) នៅវិទ្យាល័យបាក់ទូក ៕

To Top
×