Covid-19

អ្នកជំងឺកូវីដ១៩ ព្យាបាលនៅកោះពេជ្រ ជាសះស្បើយ ៨៣៤នាក់

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានថ្លែងថា អ្នកជំងឺដែលកំពុងព្យាបាល នៅមណ្ឌលព្យាបាលកូវីដ១៩ ក្នុងមជ្ឈមណ្ឌលកោះពេជ្រចំនួន ៨៣៤នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាឡីស័ក បន្តនៅផ្ទះចំនួន ១៤ថ្ងៃបន្តទៀត។

ជាមួយគ្នាលោកស្រី បានអបអរដល់អ្នកដែលបានជាសះស្បេីយ និងជូនពរដល់អ្នកដែលនៅបន្ត ការព្យាបាលឲ្យឆាប់ជា នឹងអាចត្រលប់ទៅផ្ទះវិញ។

លោកស្រីក៏ផ្តាំផ្ញេីរដល់អ្នក ដែលបានជាសះស្បេីយហេីយ ត្រលប់ទៅផ្ទះវិញត្រូវបន្តធ្វេីចត្តាឡីស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយក សំណាកវិញនៅថ្ងៃទី១៣ ៕

To Top