ព័ត៌មានជាតិ

ចិន ប្រគល់ឱសថបុរាណ ឈ្មោះ Lianhua Qingwen Capsules ជិត៩ម៉ឺនប្រអប់ ជូនរាជរដ្ឋាភិបាលកម្ពុជា (Video)

ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានប្រគល់ឱសថបុរាណចិនឈ្មោះ Lianhua Qingwen Capsules ចំនួន៨៨,០០០​ប្រអប់ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ដ្រ គ្រប់ជ្រុងជ្រាយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតចិន ប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩មេសា ។

ជាការឆ្លើយតបលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់សភាពាណិជ្ជកម្មចិន នៅកម្ពុជា ចំពោះការផ្តល់អំណោយមនុស្សធម៌ជា ឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top