ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ ក្នុងស្រុកក្រូចឆ្មារដែលជាករណីឆ្លងរាលដាល នៃជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
អ្នកជំងឺទាំងបីនាក់រួមមាន៖
១-ឈ្មោះ តាំង ឃាង ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
២-ឈ្មោះ តាំង ប៉ូទ្រី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
៣-ឈ្មោះ តាំង ជីហាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕