ព័ត៌មានជាតិ

លោកស្រី ហ៊ុន ម៉ាណា និងស្វាមី នាំអំណោយសប្បុរស ប្រគល់ជូន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រើប្រាស់ ប្រយុទ្ធប្រឆាំងការរីករាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ដោយមើលឃើញ ពីភាពមមាញឹក និងការលះបង់កម្លាំង កាយចិត្តរបស់កម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន លើបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ ។

នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វិជ្ជា បានចាត់ឲ្យក្រុមការងារ ដឹកនាំដោយលោក ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក អំណោយសប្បុរស ចំនួន១២មុខ មកប្រគល់ជូន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់តាមការជាក់ស្តែង ក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនឹងបន្តយូរអង្វែង ទៅមុខទៀត។

ផ្ទាំងពាណិជ្ជកម្ម

អំណោយទាំង១២មុខ រួមមាន៖
១-អង្ករ ចំនួន ៤០០ ការ៉ុង ស្មើនឹង ២០ តោន
២-ត្រីខ ចំនួន ១០០ កេស
៣-មីម៉ាម៉ា ចំនួន ៥០ កេសធំ ស្មើនឹង ៣០០ កេសតូច
៤-ភេសជ្ជះ ខារ៉ាបាវ ចំនួន ៥០០ កេស
៥-ប៊ីចេង ចំនួន ៧៥គីឡូក្រាម
៦-អំបិល ចំនួន ៧៥គីឡូក្រាម
៧-ទឹកត្រី ចំនួន ៣០ យួរ ស្មើនឹង ១៨០ ដប
៨-ទឹកស៊ីអ៉ីវ ៣០ យួរ ស្មើនឹង ១៨០ ដប
៩-ទឹកសុទ្ធអារូណា ៥០០កេស
១០-ម៉ាស់ចំនួន ១២,៥០០ម៉ាស់
១១-របាំងមុខ ចំនួន ២០០
១២-ថ្នាំពេទ្យ ចំនួន ០៥ កេស។

ក្នុងនាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរស របស់ លោកស្រី ហ៊ុន ម៉ាណា និងលោក ឌី វិជ្ជា ដែលតែងតែគិតគូពីទុក្ខលំបាក របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក៏ដូចជាកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកាយវិកាយកចិត្តទុកដាក់ចំពោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត និងជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា ៕

To Top