ព័ត៌មានជាតិ

៤ខែ កម្ពុជានាំចេញ ផលិតផលកសិកម្ម ជិត៤លានតោន កើនឡើង ជាង៨៧%

ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មានបរិមាណចំនួន៣ ៨២៦ ៤៣២,៨៥តោន ទៅកាន់ទិសដៅ៥៤ប្រ ទេស កើនឡើងចំនួន១ ៧៨៤ ០០៦,៨០តោន ស្មើនឹង៨៧,៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ទទួលបាន ចំនួន២ ០៤២ ៤២៦,០៥តោនប៉ុណ្ណោះ។

យោងតាមលទ្ធផលនៃការ នាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម ថ្មីៗ បានរៀប រាប់ថា បរិមាណអង្ករនាំចេញ ចំនួន១៩២ ៤៩៥តោន មានការថយចុះ ចំនួន១០៧ ៧៥៧តោន (-៣៥,៨៩%) បើធៀ បនឹងបរិមាណនាំចេញ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០ ដែលមានចំនួន៣០០ ២៥២តោន។

ដោយឡែក ការនាំចេញស្រូវ ចំនួន១ ៥២៩ ២៨០តោន ទៅកាន់ប្រទេសណាម ក្នុងរយៈពេល៤ ឆ្នាំ២០២១ មានការកើ នឡើង ចំនួន៦៤៦ ០៤៨តោន (៧៣,១៥%) បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានចំនួនតែ៨៨៣ ២៣២តោន តែប៉ុណ្ណោះ។

ជាងនេះទៅទៀត ក្រសួងកសិកម្ម បន្ដថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពី ស្រូវ-អង្ករ ចំនួន២ ៨១៧ ៤៨៥,៣៥តោន កើនឡើង ចំនួន១ ១០៤ ១៦១,៣០តោន (៦៤,៤៥%) បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដែលមានចំនួនតែ១ ៧១៣ ៣២៤,០៥តោន៕

To Top