ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមាន ជំងឺកូវីដ១៩ថ្មី ចំនួន១០នាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងនោះមានប្រជាពលរដ្ឋ ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុចំនួន៥នាក់ និងអ្នកពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមាន ជំងឺកូវីដ១៩ នៅភូមិដីដុះ ឃុំបើុស ស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៥នាក់៕


